ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី19 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 471នាក់, អ្នកជាចំនួន 928នាក់ និងអ្នកស្លាប់ថ្មីចំនួន 20នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី18 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 42,052នាក់ ក្នុងនោះមាន 414នាក់បានបាត់បង់ជីវិត,
36,868នាក់បានជា និងប្រមាណជា 5,460នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 178,603,212នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 163,123,858នាក់បានជា, 3,866,947នាក់បានស្លាប់ និង 11,612,407នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា