ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី17 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 625នាក់, អ្នកជាចំនួន 705នាក់ និងអ្នកស្លាប់ថ្មីចំនួន 12នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី16 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 40.782នាក់ ក្នុងនោះមាន 380នាក់បានបាត់បង់ជីវិត, 35.030នាក់បានជា និងប្រមាណជា 5,460នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 177,815,072នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 162,322,203នាក់បានជា, 3,848,922នាក់បានស្លាប់ និង 11,643,947នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា