ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 693នាក់, អ្នកជាចំនួន 754នាក់ និងអ្នកស្លាប់ថ្មីចំនួន 7នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី15 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 40,157នាក់ ក្នុងនោះមាន 368នាក់បានបាត់បង់ជីវិត,
34,325នាក់បានជា និងប្រមាណជា 5,500នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 177,414,471នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 161,859,168នាក់បានជា, 3,838,506នាក់បានស្លាប់ និង 11,716,797នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា