ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន -495នាក់, អ្នកជាចំនួន 604នាក់ និងអ្នកស្លាប់ថ្មីចំនួន 13នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី14 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 39,464នាក់ ក្នុងនោះមាន 361នាក់បានបាត់បង់ជីវិត,33,571នាក់បានជា និងប្រមាណជា 5,600នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 177,033,919នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 161,226,410នាក់បានជា, 3,827,748នាក់បានស្លាប់ និង 11,979,761នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា