ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 542នាក់, អ្នកជាចំនួន 1,109នាក់ និងអ្នកស្លាប់ថ្មីចំនួន 13នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី13 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 38,969នាក់ ក្នុងនោះមាន 348នាក់បានបាត់បង់ជីវិត,
32,967នាក់បានជា និងប្រមាណជា 6,000នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 176,722,290នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 160,767,466នាក់បានជា, 3,819,621នាក់បានស្លាប់ និង 12,135,203នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា