ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី12 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 638នាក់, អ្នកជាចំនួន 605នាក់ និងអ្នកស្លាប់ថ្មីចំនួន 9នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី11 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 37,959នាក់ ក្នុងនោះមាន 320នាក់បានបាត់បង់ជីវិត,
31,222នាក់បានជា និងប្រមាណ 6,390នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 176,043,397នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 159,609,343នាក់បានជា, 3,800,625នាក់បានស្លាប់ និង 12,633,429នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា