ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី11 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 655នាក់, អ្នកជាចំនួន 810នាក់ និងអ្នកស្លាប់ថ្មីចំនួន 11នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី10 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 37,321នាក់ ក្នុងនោះមាន 311នាក់បានបាត់បង់ជីវិត,
20,617នាក់បានជា និងប្រមាណ 6.393នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 175,622,445នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 159,171,963នាក់បានជា, 3,788,723នាក់បានស្លាប់ និង 12,661,759នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា