ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 426នាក់, អ្នកជាចំនួន 760នាក់ និងអ្នកស្លាប់ថ្មីចំនួន 11នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី9 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 36,666នាក់ ក្នុងនោះមាន 300នាក់បានបាត់បង់ជីវិត,
29,807នាក់បានជា និងប្រមាណ 6,900នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 175,181,016នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 158,698,660នាក់បានជា, 3,777,167នាក់បានស្លាប់ និង 12,705,189នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា