ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី8 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 678នាក់ និងអ្នកស្លាប់ថ្មីចំនួន 12នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី7 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 35,511នាក់ ក្នុងនោះមាន 278នាក់បានបាត់បង់ជីវិត, 28,649នាក់បានជា និងប្រមាណ 6,475នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 174,379,088នាក់ ត្រូវបានរកឃើញ ក្នុងនោះមាន 157,640,687នាក់បានជា, 3,752,046នាក់បានស្លាប់ និង 12,986,355នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា