រដ្ឋបាលខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ម្ជុលទីពីរ នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ។
វ៉ាក់សាំងដែលនឹងត្រូវយកមកចាក់ជូនពលរដ្ឋនៅក្នុងខណ្ឌច្បារអំពៅដូសទីពីរនេះគឺ ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន។
ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅនេះ នឹងធ្វើឡើងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃទី8 ដល់ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021។ ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងខាងក្រោម។
ប្រភព៖ រដ្ឋបាលខណ្ឌច្បារអំពៅ
ដកស្រង់៖ បុត្រា