នាព្រឹកថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកវិជ្ជមាននឹង Covid-19 ថ្មី ដែលត្រូវបានក្រសួងរកឃើញក្នុងថ្ងៃទី6 ខែមិថុនា មានចំនួន 589នាក់ និងអ្នកស្លាប់ថ្មីចំនួន 3នាក់។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 34,833នាក់ ក្នុងនោះមាន 266នាក់បានបាត់បង់ជីវិត, 28,092នាក់បានជា និងប្រមាណ 6,834នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 ចំនួន 3,744,029នាក់ បានស្លាប់, 157,064,600នាក់បានជា និង 13,243,957នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះសរុប 174,052,586នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា