យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានប្រកាសនាព្រឹកថ្ងៃទី5 ខែមិថុនា ឆ្នាំ2021 នេះ កម្ពុជា មានអ្នកស្លាប់ដោយសារវីរុសCovid-19 ចំនួន 10នាក់ និងអ្នកឆ្លងចំនួន 538នាក់ និងជា ចំនួន 534នាក់ នៅក្នុងថ្ងៃទី4 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 33,613នាក់ ក្នុងនោះមាន 252នាក់បានបាត់បង់ជីវិត, 26,078នាក់បានជា និងប្រមាណ 7,289នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 ចំនួន 3,727,657នាក់ បានស្លាប់, 156,075,401នាក់បានជា និង 13,525,876នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះសរុប 173,328,934នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា