យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានប្រកាសនាព្រឹកថ្ងៃទី4 ខែមិថុនា ឆ្នាំ2021 នេះ កម្ពុជា មានអ្នកស្លាប់ថ្មី ដោយសារវីរុសCovid-19 ចំនួន 6នាក់ និងអ្នកឆ្លងថ្មីចំនួន 886នាក់ នៅក្នុងថ្ងៃទី3 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 33,075នាក់ ក្នុងនោះមាន 242នាក់បានបាត់បង់ជីវិត, 25,544នាក់បានជា និងប្រមាណ 7,190នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 ចំនួន 3,717,320នាក់ បានស្លាប់, 155,622,721នាក់បានជា និង 13,570,925នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះសរុប 172,910,966នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា