នៅ កម្ពុជា ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកជំងឺCovid-19 ចំនួន 729នាក់បន្ថែមទៀត ខណៈពិភពលោក រកឃើញជាង 19,130នាក់ នៅក្នុងអំឡុងថ្ងៃទី2 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន ទូទាំងប្រទេស កម្ពុជា មានពលរដ្ឋសរុបចំនួន 32,189នាក់ បានឆ្លងវីរុសCovid-19 ក្នុងនោះមាន 24,763នាក់បានជាសះស្បើយ, 236នាក់បានបាត់បង់ជីវិត និងប្រមាណ 7,188នាក់ កំពុងទទួលការព្យាបាល។
នៅទូទាំងសកលលោកឯណោះវិញ អ្នកស្លាប់ដោយសារវីរុសCovid-19 បានកើនឡើងដល់ 3,706,563នាក់ ខណៈអ្នកជាសះស្បើយមានចំនួន 155,060,668នាក់ និងអ្នកកំពុងទទួលការព្យាបាល មានចំនួន 13,659,263 នាក់ នៅក្នុងចំណោមអ្នកជំងឺCovid-19 សរុបចំនួន 172,426,494នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា