គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស បានឱ្យដឹងនាព្រឹកថ្ងៃទី3 ខែមិថុនានេះថា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន 2,665,822នាក់។
ខាងលើនេះគឺជាតួលេខនៃអ្នកបានទទួលការចាក់វ៉ាក់សាំង ម្ជុល (ដូស) ទីមួយ គិតត្រឹមថ្ងៃទី2 ខែមិថុនា ឆ្នាំ2021។ ចំណែកអ្នកដែលបានទទួលការចាក់វ៉ាក់សាំងម្ជុលទីពីរ មានចំនួន 2,058,122នាក់។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ Covid-19 នៅ កម្ពុជា ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021។ ព័ត៌មានបន្ថែម សូមអានតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺCovid-19 ដែលមានដូចខាងក្រោម៖
ប្រភព៖ Pres OCM
ដកស្រង់៖ បុត្រា