សេចក្ដីសម្រេចខាងលើ ត្រូវបានធ្វើឡើងនាថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 និងមានសុពលភាព 14ថ្ងៃ ដោយចាប់ផ្ដើមអនុវត្ត ចាប់ពីម៉ោងសូន្យ នៃថ្ងៃទី3 ខែមិថុនា រហូតដល់ថ្ងៃទី16 ខែមិថុនា ឆ្នាំ2021។
ក្រៅពីការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពជាក់ស្តែង។ យ៉ាងនេះក្ដី សេចក្ដីសម្រេចនេះ ក៏មានបញ្ជាក់អំពីប្រការដែលត្រូវលើកលែងផងដែរ។ ព័ត៌មានបន្ថែម សូមអានសេចក្ដីសម្រេចខាងក្រោម៖