(ភ្នំពេញ)៖ គិតត្រឹមយប់ ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន 2,648,859នាក់ សម្រាប់ម្ជុល (ដូស) ទីមួយ។
ចំណែកតួលេខពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំង Covid-19 ម្ជុលទីពីរ (រួចរាល់) មានចំនួន 2,022,342នាក់។
ជាសរុប គិតមកដល់បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 នៅកម្ពុជា សម្រេចបាន 26.49% បើធៀបនឹងគោលដៅ 10លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។
ខាងក្រោមនេះគឺជាតារាងបូកសរុបការចាក់វ៉ាក់សាំងបង្ការ Covid-19 របស់អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង Covid-19 (គ.វ.ក-១៩) នៅកម្ពុជា ៖
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា