រដ្ឋបាលខណ្ឌទួលគោក បានឱ្យដឹងថា ពលរដ្ឋនៅក្នុងសង្កាត់ទឹកល្អក់1, សង្កាត់បឹងកក់1 និងសង្កាត់បឹងកក់2 ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ដូសទីមួយ សូមទៅចុះឈ្មោះ ដើម្បីទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។
យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ នឹងត្រូវបន្តរហូតដល់ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌទួលគោក តាមរយៈទំព័របណ្ដាញសង្គម Facebook នាល្ងាចថ្ងៃទី1 ខែមិថុនា ឆ្នាំ2021។
សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖
ប្រភព៖ សាលាខណ្ឌទួលគោក
ដកស្រង់៖ បុត្រា