នាល្ងាចថ្ងៃទី1 ខែមិថុនា ឆ្នាំ2021នេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋាននៃខណ្ឌនេះ។
សេចក្ដីជូនដំណឹង បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំង Sinovac បង្ការវីរុសCovid-19 ដូសទីមួយរបស់ខណ្ឌច្បារអំពៅ នឹងត្រូវបញ្ចប់នៅថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 ក្រោយពីបានផ្ដើមចាក់ជូនពលរដ្ឋ ចាប់ពីថ្ងៃទី25 ខែឧសភា ឆ្នាំ2021។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដែលមានដូចខាងក្រោម៖
ប្រភព៖ សាលាខណ្ឌច្បារអំពៅ
ដកស្រង់៖ បុត្រា