រហូតមកដល់ព្រឹកថ្ងៃទី1 ខែមិថុនានេះ កម្ពុជា បានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុបចំនួន ជាង 30,700នាក់ ខណៈពិភពលោក រកឃើញជាង 171,468,000នាក់។
នៅ កម្ពុជា ក្នុងអំឡុងថ្ងៃទី31 ខែឧសភា ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីចំនួន 616នាក់ និងករណីស្លាប់ថ្មីចំនួន 6នាក់ ធ្វើឱ្យអ្នកវិជ្ជមាននឹង Covid-19 សរុប ឡើងដល់ 30,710នាក់ និងស្លាប់សរុបចំនួន 220នាក់។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលមាននៅខាងក្រោម។
គិតមកដល់បច្ចុប្បន្ន នៅទូទាំងសកលលោក មានអ្នកឆ្លង Covid-19 សរុបចំនួន 171,468,758នាក់ ក្នុងនោះមានអ្នកស្លាប់ 3,565,021នាក់ និងជាចំនួន 153,766,652នាក់ ខណៈអ្នកជំងឺ 14,137,085នាក់ កំពុងទទួលការព្យាបាល។