
មិនថាថ្ងៃណាៗឡើយ រៀងរាល់ព្រឹកនៃការចាប់ផ្តើមភារកិច្ច រហូតដល់អំឡុងពេលចុងក្រោយ មុនពេលចូលគេងសម្រាករឿងសុខភាពក្នុងប្រអប់មាត់ អញ្ចាញ និងធ្មេញ នៅតែជារឿងសំខាន់ ដែលយើងត្រូវតែយកចិត្តទុកដាក់ មើលថែទាំយ៉ាងជាប់ជានិច្ច ដើម្បីការពារទុកជាមុន មុននឹងកើតរោគភ័យផ្សេង។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយ ដែលយើងគួរតែដឹង អំពីសុខភាពមាត់-ធ្មេញ ដែលមានចំណុចខ្លះ យើងអាចនៅមិនទាន់ដឹងនៅឡើយ…។
-ធ្មេញពីធម្មជាតិរបស់មនុស្ស មានប៉ុន្មានឈុត?
*ឆ្លើយ៖ មាន 2ឈុត គឺធ្មេញទឹកដោះ និងធ្មេញពិតប្រាកដ

-ធ្មេញទឹកដោះ ចាប់ផ្តើមដុះឡើង ពេលអាយុប៉ុន្មាន?
*ឆ្លើយ៖ ពេលអាយុបាន 2ខួប ឬ 2ខួបកន្លះ
-ធ្មេញទឹកដោះ មានប៉ុន្មានគ្រាប់?
*ឆ្លើយ៖ 20គ្រាប់
-ហេតុអី ទើបត្រូវមើលថែទាំធ្មេញទឹកដោះ ឱ្យល្អ?
*ឆ្លើយ៖ ព្រោះវាប្រៀបដូចជាធ្មេញនាំមុខអ៊ីចឹង បើមើលថែទាំបានល្អ ធ្មេញពិតប្រាកដ ដែលដុះឡើងមកជំនួសនោះ នឹងមានភាពល្អឥតខ្ចោះ និងស្ថិតក្នុងសភាពល្អដូចគ្នា
-ធ្មេញពិតប្រាកដមានប៉ុន្មានគ្រាប់?
*ឆ្លើយ៖ 32គ្រាប់
-ធ្មេញថ្គាម 4គ្រាប់ចុងក្រោយ នឹងចាប់ផ្តើមដុះឡើងពេលណា?
*ឆ្លើយ៖ ពេលអាយុបានប្រមាណ 18ឆ្នាំឡើងទៅ
-ធ្មេញពិតប្រាកដ នឹងនៅបានយូរប៉ុនណា?
*ឆ្លើយ៖ បើមើលថែទាំបានល្អ ធ្មេញពិតប្រាកដ អាចនៅជាមួយយើង អស់មួយជីវិត
-អ្វីគឺមូលហេតុរបស់ជំងឺធ្មេញ និងអញ្ចាញ?
*ឆ្លើយ៖ កំណកអតិសុខុមប្រាណ
-កំណកអតិសុខុមប្រាណ គឺអ្វី?
*ឆ្លើយ៖ កំណកអតិសុខុមប្រាណ កើតពីមេរោគ រួមជាមួយស្ករ និងប្រូតេអ៊ីន នៅក្នុងស្ករ ច្រើនតែតោងជាប់ស្អិតនៅលើស្រទាប់ធ្មេញ
-វិធីកម្ចាត់កំណកអតិសុខុមប្រាណដែលល្អបំផុតគឺ…
*ឆ្លើយ៖ ការដុសសម្អាតធ្មេញ គួបផ្សំជាមួយការប្រើខ្សែអំបោះខាត់ធ្មេញ
-បើកម្ចាត់កំណកអតិសុខុមប្រាណមិនអស់ តើនឹងមានលទ្ធផលយ៉ាងណា?
*ឆ្លើយ៖ នឹងកើតការប្រមូលសន្សំ និងក្លាយជាកំណកកំបោរ នៅជាប់ណែននឹងធ្មេញ
-វិធីកម្ចាត់កំណកកំបោរ ដែលល្អបំផុត គឺធ្វើយ៉ាងណា?
*ឆ្លើយ៖ ទៅជួបគ្រូពេទ្យធ្មេញ (ទន្តពេទ្យ) ដើម្បីកោសកំណកកំបោរទាំងនោះចេញ
-តើត្រូវទទួលទានយ៉ាងណា ដើម្បីឱ្យសុខភាពធ្មេញល្អ?
*ឆ្លើយ៖
1.កាត់បន្ថយចំណីកំប៉ិកកំប៉ុក
2.ជ្រើសរើសទទួលទានសណ្តែក និងផ្លែឈើជំនួសម្សៅ និងស្ករ ក្នុងអាហារពេលទំនេរ
3.កាត់បន្ថយបរិមាណ និងភាពញឹកញាប់ក្នុងការទទួលទានអាហារ ដែលមានស្ករ ទឹកតែ និងកាហ្វេ។
4.ដុសសម្អាតធ្មេញ គ្រប់ពេលញ៉ាំអាហាររួច
-សារធាតុរ៉ែ ដែលជួយបង្កើនឆ្អឹង និងធ្មេញមានអ្វីខ្លះ?
*ឆ្លើយ៖ កាល់ស្យូម និងផូស្វ័រ
-អាហារដែលមានកាល់ស្យូមខ្ពស់ មានអ្វីខ្លះ?
*ឆ្លើយ៖ ទឹកដោះ ប៊័រ ស៊ុតក្រហម ត្រីតូចៗ បង្គាក្រៀម គ្រាប់ល្ងខ្មៅ បន្លែស្លឹកបៃតង ជាដើម-ល-
-ការញ៉ាំទឹកផ្លែឈើមានផលប៉ះពាល់ដល់ធ្មេញដែរឬទេ?
*ឆ្លើយ៖ ទឹកផ្លែឈើ ធ្វើឱ្យធ្មេញសឹករឹលបាន ព្រោះក្នុងទឹកផ្លែឈើមានអាស៊ីត ស៊ីទ្រិក អាចរំលាយកាល់ស្យូមក្នុងស្រទាប់ស្រោបធ្មេញបាន ដូច្នេះពេលញ៉ាំទឹកផ្លែឈើហើយ គួរញ៉ាំទឹកតាមក្រោយ ឬខ្ពុរមាត់គ្រប់ពេល។
(នៅមានត)
