ក្រសួងសុខាភិបាលកម្ពុជា នាយប់ថ្ងៃទី30 ខែឧសភា បានឱ្យដឹងថា អត្រានៃពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 បានកើនដល់ 25.67% បើធៀបនឹងពលរដ្ឋគោលដៅចំនួន 10លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់។
ក្នុងចំណោមពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំង Covid-19 មាន 2,567,493នាក់ បានចាក់ម្ជុល (ដូស) ទីមួយ និង 1,961,346 បានចាក់ម្ជុលទីពីរ (រួចរាល់)។
កម្ពុជា បានផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ចាប់ពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021 ដោយប្រើប្រាស់វ៉ាក់សាំងចំនួន 3ប្រភេទ រួមមាន វ៉ាក់សាំង Sinopharm របស់ក្រុមហ៊ុនរដ្ឋចិន China National Pharmaceutical Group Corporation (ហៅកាត់ថា Sinopharm) ផលិតនៅប្រទេសចិន, វ៉ាក់សាំងឥណ្ឌា Covishield ប្រើរូបមន្តរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងវ៉ាក់សាំង Sinovac (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac Biotech ផលិតនៅប្រទេសចិន។
ព័ត៌មានលម្អិត សូមអានរបាយការណ៍របស់ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង Covid-19 ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលមានដូចខាងក្រោម៖
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា