ក្រសួងសុខាភិបាលកម្ពុជា ព្រឹកនេះ (28 ឧសភា) បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 559នាក់បន្ថែមទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី27 ខែឧសភា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងវីរុសCovid-19 សរុប ចំនួន 28,237នាក់។ ព័ត៌មានបន្ថែម សូមអានរវាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ពេលនេះ មានអ្នកឆ្លង Covid-19 សរុបចំនួ 169,643,590 នាក់ ក្នុងនោះមាន 3,525,259នាក់បានស្លាប់, 151,343,702នាក់បានជាសះស្បើយ និង 14,774,629នាក់ កំពុងទទួលការព្យាបាល៕