យោងតាមរបាយការណ៍របស់ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង Covid-19 ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ចំនួនពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 បានកើនដល់ជាង 2,300,000នាក់ គិតត្រឹមថ្ងៃទី25 ខែឧសភា ឆ្នាំ2021។
ចំនួនពលរដ្ឋដែលត្រូវបានចាក់វ៉ាក់សាំងដូសទីមួយ មានចំនួន 2,306,882នាក់ ខណៈដែលចំនួនពលរដ្ឋបានចាក់វ៉ាក់សាំងដូសទីពីរ (រួចរាល់) មានចំនួន 1,698,551នាក់។ តួលេខខាងលើគឺស្មើនឹង 23.07% បើធៀបនឹងគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន 10លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការ Covid-19 នេះ ត្រូវបានរាប់ចាប់ពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021 ដល់ថ្ងៃទី25 ខែឧសភា ឆ្នាំ2021។
ព័ត៌មានបន្ថែម សូមអានរបាយការណ៍របស់ គ.វ.ក-១៩ ដែលមានដូចខាងក្រោម៖
ប្រភព៖ Information.gov
ដកស្រង់៖ បុត្រា