អ្នកបានឆ្លងវីរុសCovid-19 នៅ កម្ពុជា បច្ចុប្បន្ន បានកើនដល់ 26,329នាក់ ក្រោយការរកឃើញអ្នកវិជ្ជមានថ្មីចំនួន 568នាក់ កាលពីថ្ងៃទី24 ខែឧសភា កន្លងទៅ។
កាលពីម្សិលមិញ កម្ពុជា ក៏មានអ្នកជំងឺចំនួន 4នាក់ បានបាត់បង់ជីវិតដោយសារ Covid-19 ផងដែរ ដែលនេះនាំឱ្យតួលេខអ្នកស្លាប់សរុប ឡើងដល់ 183នាក់។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ពេលនេះ មានអ្នកឆ្លងវីរុស Covid-19 សរុបចំនួ 167,988,054នាក់ ក្នុងនោះមាន 3,487,062នាក់បានស្លាប់, 149,309,514នាក់បានជាសះស្បើយ និង 15,505,463នាក់ កំពុងទទួលការព្យាបាល៕ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា