នាថ្ងៃទី24 ខែឧសភា ឆ្នាំ2021 នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក 1ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំង Covid-19 ដូសទីពីរ ទៅតាមទីតាំង និងការកំណត់ដែលមានចែងនៅលើប័ណ្ណចាក់វ៉ាក់សាំង។
ក្រសួងការងារ បញ្ជាក់ថា ម្ចាស់ ឬរោងចក្រ/ហសគ្រាស នឹងត្រូវទទួលពិន័យជាប្រាក់ និងផ្ដន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន បើសិនជារារាំងបុគ្គលិកណាម្នាក់មិនឱ្យទៅចាក់វ៉ាក់សាំង ដូចបាននិយាយខាងដើម។
ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានដូចខាងក្រោម៖
ប្រភព៖ ក្រសួងការងារ
ដកស្រង់៖ បុត្រា