ក្រសួងសុខាភិបាលកម្ពុជា ព្រឹកនេះ (24 ឧសភា) បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 556នាក់បន្ថែមទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី23 ខែឧសភា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងវីរុសCovid-19 សរុប ចំនួន 25,761នាក់។ ព័ត៌មានបន្ថែម សូមអានរវាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ពេលនេះ មានអ្នកឆ្លង Covid-19 សរុបចំនួ 167,527,962នាក់ ក្នុងនោះមាន 3,478,355នាក់បានស្លាប់, 148,544,144នាក់បានជាសះស្បើយ និង 15,505,463នាក់ កំពុងទទួលការព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, worldometers
ដកស្រង់៖ បុត្រា