ស្ពៃក្តោបពណ៌ស្វាយ មានពណ៌សម្បុរប្លែកគួរឱ្យចង់ទទួលទាន ដែលយើងតែងជួបជាញឹកញាប់ នៅក្នុងចានញាំសាលាដ
តែ តើមាននរណាខ្លះដឹងថា ស្ពៃក្តោបពណ៌ស្រស់ស្អាត និងគួរឱ្យឆ្ងាញ់មួយនេះ មានគុណប្រយោជន៍ចំពោះរាងកាយ និងសុខភាពរបស់យើងច្រើនប៉ុនណាទៅ?។
ដោយសារតែស្ពៃក្តោបពណ៌ស្វាយ គឺជាបន្លែដែលមានកាកសរសៃអាហារខ្ពស់ និងសុទ្ធតែសម្បូរទៅដោយសារជាតិអាហារជាច្រើនប្រភេទ មិនថាតែ ប្រូតេអ៊ីន ខាបូហាយដ្រេត សូដ្យូម និងវីតាមីនC។ ក្រៅពីនេះ ការបរិភោគស្ពៃក្តោបពណ៌ស្វាយជាប់ជាប្រចាំ នឹងជួយកាត់បន្ថយឱកាសប្រឈមនឹងការកើតជំងឺមហារីកពោះវៀនធំ និងរោគមហារីកនៅក្នុងប្រអប់ពោះបាន និងថែមទាំងសម្បូរទៅដោយសារធាតុដែកដែលជួយបង្កើនហេម៉ូគ្លោប៊ីន ដែលជាផ្នែកសំខាន់មួយក្នុងការជួយឱ្យមានគ្រាប់ឈាមក្រហម ទៅចិញ្ចឹមកោសិកាផ្សេងៗនៅក្នុងរាងកាយទៀតផង។
យ៉ាងណាក៏ដោយ ក្នុង 1ថ្ងៃៗ យើងមិនគួរបរិភោគស្ពៃក្តោបឆៅ លើសពី កន្លះគីឡូក្រាមទេ ព្រោះបើមានសារធាតុ
Goitrogen របស់ស្ពៃក្តោប សន្សំនៅក្នុងរាងកាយច្រើនជ្រុលនោះ អាចនឹងហុចផលឱ្យក្រពេញថៃរ៉យដ៍ នាំយកជាតិអ៊ីយ៉ូត ទៅ
ប្រើប្រាស់បានតិច តែសារធាតុនេះ នឹងរលាយបាត់អស់ នៅពេលដែលស្ពៃក្តោបត្រូវបានចម្អិនឱ្យឆ្អឹនហើយ៕