គិតមកដល់ថ្ងៃទី21 ខែឧសភា ឆ្នាំ2021 នេះ កម្ពុជា បានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 24,157នាក់ ដែលនេះគឺជាតួលេខពីក្រសួងសុខាភិបាល។
នាព្រឹកនេះ ក្រសួងបានប្រកាស បានរកឃើញអ្នកជំងឺCovid-19 ថ្មី ចំនួន 460នាក់, ករណីស្លាប់ថ្មីចំនួន 1នាក់ និងអ្នកជំងឺCovid-19 ចំនួន 826នាក់ បានជាសះស្បើយ នៅក្នុងអំឡុង 24ម៉ោង នៃថ្ងៃទី20 ខែឧសភា។
នៅទូទាំងពិភពលោក បច្ចុប្បន្ន អ្នកវិជ្ជមាននឹង Covid-19 បានកើនឡើងដល់ 165,857,655នាក់ ក្នុងនោះមានអ្នកស្លាប់ 3,444,901នាក់, ជាសះស្បើយចំនួន 146,539,738នាក់ និងកំពុងព្យាបាលចំនួន 15,873,016នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, worldometers
ដកស្រង់៖ បុត្រា