នាព្រឹកថ្ងៃទី20 ខែឧសភានេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានរកឃើញ្អ្នកឆ្លងវីរុសCovid-19 ថ្មី ចំនួន 415នាក់បន្ថែមទៀត ខណៈពិភពលោក រកឃើញអ្នកជំងឺថ្មី ចំនួន 21,310នាក់។
គិតមកដល់បច្ចុប្បន្ន នៅកម្ពុជា អ្នកវិជ្ជមាននឹង Covid-19 សរុប បានកើនដល់ 23,697នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 164នាក់, អ្នកជាសះស្បើយ សរុប 15,700នាក់។ ក្នុងថ្ងៃទី19 កន្លងទៅ កម្ពុជា ក៏មានអ្នកជំងឺCovid-19 ចំនួន 5នាក់បានស្លាប់។
ដូច្នេះ បើយោងតាមទិន្នន័យនៃរបាយការណ៍របស់ក្រសួងសុខាភិបាល បច្ចុប្បន្ន កម្ពុជា នៅមានអ្នកជំងឺCovid-19 ប្រមាណជាង 7,000នាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
នៅទូទាំងពិភពលោក អ្នកវិជ្ជមាននឹង Covid-19 សរុប បានកើនដល់ 165,568,854នាក់ ក្នុងនោះមានអ្នកស្លាប់ 3,431,786នាក់, អ្នកជាសះស្បើយ 144,589,029នាក់ និងអ្នកកំពុងព្យាបាលចំនួន 17,548,039នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន, worldometers
ដកស្រង់៖ បុត្រា