ក្រសួងសុខាភិបាលកម្ពុជា ឱ្យដឹងថា អ្នកជំងឺCovid-19 ថ្មី ចំនួន 393នាក់ ត្រូវបានរកឃើញកាលពីថ្ងៃទី18 ខែឧសភា នាំឱ្យតួលេខអ្នកឆ្លងសរុបនៅកម្ពុជា កើនដល់ 23,282នាក់។
ចំណែកនៅទូទាំងពិភពលោកវិញ អ្នកវិជ្ជមាននឹង Covid-19 សរុប កើនដល់ 164,901,667នាក់ ក្នុងនោះមានអ្នកស្លាប់ 3,418,730នាក់, ជាសះស្បើយ 143,862,822នាក់ និងកំពុងព្យាបាលចំនួន 17,620,115នាក់។