នារីៗយើង អ្នកណាៗក៏ចង់បានសាច់ស្អាតដែរ ថ្ងៃនេះ យើងមានចំណេះដឹងខាងចំណីអាហារ ដែលមានប្រយោជន៍ចំពោះសាច់ និងស្បែក មកជម្រាបជូនដូចតទៅ៖
- សាច់ត្រី
មានប្រូតេអ៊ីនខ្ពស់ ជាសារធាតុអាហារដែលជួយបង្កើត និងជួសជុលកោសិកា របស់រាងកាយ ដែលចុះទ្រុឌទ្រោម ហើយនៅមានសេលេនីញ៉ូម ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយពន្យារពេលមិនឱ្យឆាប់ចាស់ និងពន្យារពេលមិនឱ្យរាងកាយ ឆាប់ចុះខ្សោយទៀតផង។
2. ប្រេងម្កាក់
ប្រកបទៅដោយវិតាមីនA និងE ដែលជាសារធាតុ អ៊ែនទីអុកស៊ីឌែនត៍ ជួយការពារការចុះខ្សោយរបស់កោសិកា ដើម្បីធ្វើឱ្យស្បែកមើលទៅឃើញនៅក្មេងជាងវ័យ មានសំណើម និងស្រស់ថ្លាម៉ដ្ឋខៃ។
3. គ្រាប់អង្ករ និងគ្រាប់ធញ្ញជាតិ
មានវិតាមីនA ជួយបង្កើនភាពស្រស់ថ្លាដល់ស្បែក និងជួយការពារការខូចខាត ដែលបណ្តាលមកពីធាតុ
អាកាសពិសពុលដល់សាច់ និងស្បែកទៀតផង។
4. ផ្លែឈើ និងបន្លែស្រស់
បន្លែស្រស់ មានវិតាមីនA ជួយធ្វើឱ្យស្បែកមិនស្ងួត និងនៅតែស្រស់ថ្លា ភ្លឺរលោងជាប់ជានិច្ច ហើយថែម
ទាំងមានវិតាមីនC ដែលជាផ្នែកមួយសំខាន់ដល់ការបង្កើតកាកសរសៃ និងខូឡាជេន ដែលជាចំណែកមួយ ធ្វើឱ្យស្បែករបស់ផ្ទៃមុខ មើលទៅតឹងណែនល្អ។
5. ទឹកពិសាបរិសុទ្ធ
ទឹក មានតួនាទីសំខាន់ ពាក់ព័ន្ធនឹងគ្រប់ប្រព័ន្ធផ្ទៃក្នុងក្នុងរាងកាយ ហើយបើសិនជារាងកាយបានទទួលជាតិទឹកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យសាច់ និងស្បែក មិនស្រស់ថ្លា។ ដូច្នេះការញ៉ាំទឹក 1ថ្ងៃពី 6-8កែវ នឹងធ្វើឱ្យសាច់ស្អាត ស្រស់ផូរផង់។
ដូច្នេះ អ្នកណាដែលចង់បានសាច់ខ្ចី ស្រស់ស្អាត សូមកុំភ្លេចពិសាអាហារដែលបានណែនាំខាងលើ
ឱ្យសោះ៕