នាព្រឹកនេះ (18 ឧសភា) ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា អ្នកវិជ្ជមាននឹង Covid-19 នៅកម្ពុជា ចំនួន 345នាក់បន្ថែមទៀត ត្រូវបានរកឃើញនៅក្នុងអំឡុងថ្ងៃទី17 ខែឧសភា ឆ្នាំ2021។
ក្នុងថ្ងៃទី17 ឧសភា កម្ពុជា ក៏មានអ្នកស្លាប់ដោយសារវីរុសCovid-19 ថ្មី ចំនួន 2នាក់ទៀត នាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ជាង 150នាក់។
គិតមកដល់បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 22,889នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 156នាក់នាក់, ជាសះស្បើយ 14,343នាក់ និងកំពុងព្យាបាល ប្រមាណជាជាង 8,000នាក់។
នៅទូទាំងពិភពលោក បច្ចុប្បន្ន មានអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 164,279,345នាក់ ក្នុងនោះមានអ្នកស្លាប់សរុបចំនួន 3,404,457នាក់, ជាសះស្បើយ 143,004,248នាក់ និងកំពុងព្យាបាលចំនួន 17,870,640នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, worldometers
ដកស្រង់៖ បុត្រា