នាព្រឹកថ្ងៃទី17 ខែឧសភានេះ ក្រសួងសុខាភិបាលកម្ពុជា ឱ្យដឹងថា កម្ពុជា បានរកឃើញករណីឆ្លងវីរុសCovid-19 ចំនួន 360នាក់បន្ថែមទៀត ក្នុងថ្ងៃទី16 ខែឧសភា នាំឱ្យតួលេខអ្នកឆ្លងសរុប កើនឡើងដល់ 22,544នាក់។
កាលពីម្សិលមិញ អ្នកជំងឺCovid-19 នៅ កម្ពុជា ចំនួន 4នាក់ បានបាត់បង់ជីវិត ធ្វើឱ្យតួលេខអ្នកស្លាប់សរុប ឡើងដល់ 154នាក់។
នៅទូទាំងពិភពលោក បច្ចុប្បន្ន មានមនុស្សចំនួន 163,721,530នាក់ បានឆ្លង Covid-19 ក្នុងនោះមាន 3,393,409នាក់បានស្លាប់, 142,188,055នាក់បានជាសះស្បើយ និង18,140,066នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា