
- ក្អកដោយសារជំងឺផ្តាសាយ
គ្រាន់តែយកទឹកពិសា 1ពែងមក ហើយដាក់អំបិលចូលទៅ 1ស្លាបព្រាកាហ្វេ កូរតិចៗ រហូតទាល់តែអំបិលរលាយអស់ សឹមយកមកខ្ពុរមាត់ និងខ្ពុរលាងបំពង់កឱ្យបានច្រើនដង។ ភាពប្រៃរបស់អំបិល នឹងចូលទៅរំលាយស្លេស្ម៍ក្នុងបំពង់ក ធ្វើឱ្យលែងក្អក រំខានអ្នកនៅក្បែរខ្លួនទៀតហើយ។
- តឹងខួរក្បាល គិតអ្វីមិនសូវឃើញ
នារីៗអ្នកធ្វើការណា ដែលជួបបញ្ហាបែបនេះ កុំដំអក់យូរ ចូរលាយទឹក្តៅឧណ្ហៗឱ្យពេញ 1ធុង រួចដាក់អំបិលចូលទៅ 2-3ស្លាបព្រាកាហ្វេ រួចហើយយកមកងូត ធានាថា ខួរក្បាលនឹងភ្លឺថ្លាឡើង រកនឹក ឬគិតការងារអ្វី បានឆាប់រហ័សមិនខាន ព្រោះអំបិលជួយជំរុញ ឱ្យឈាមហូរវិលមកក្នុងខួរក្បាលបានល្អ។
- ជំរុញឱ្យក្អួត
បើសិនចៃដន្យ ច្រឡំបរិភោគសារធាតុពុលចូលទៅក្នុងពោះ ឬបរិភោគអាហារឆ្អែត ឡើងហល់ ក្រពះរំលាយមិនទាន់ រហូតដល់ត្រូវតែធ្វើឱ្យក្អួតចេញមក ទើបធូរស្រាលនោះ ចូរផឹកទឹកអំបិលប្រៃខ្លាំង 1កែវធំចូលទៅ មិនយូរប៉ុន្មាន នឹងបានក្អួតចេញមក សមដូចបំណងមិនខាន។

- តឹងច្រមុះ ហូរសំបោរ
ចង់ត្រឹមតែតឹងច្រមុះ ហៀរសំបោរ ឬក៏រាលដាលខ្លាំង រហូតក្លាយជារោគរលាកច្រមុះក៏ដោយ ចូរយកទឹកអំបិលប្រៃលែមៗ មកបន្តក់ចូលទៅក្នុងរន្ធច្រមុះទាំងសងខាង។ អំបិលនឹងជួយសម្លាប់មេរោគ នៅក្នុងប្រហោងច្រមុះ ធ្វើឱ្យបាត់អាការឈីតឈូត ជូតទឹកសំបោរជាមិនខាន។
- រមាស់នៅតាមស្បែក
លាបនៅលើបរិវេណដែលរមាស់ ដោយទឹកអំបិល មេរោគរមាស់នៅម្តុំនោះ នឹងអស់ឫទ្ធិមិនខាន។
- រោគភ្នែកក្រហម
ជំងឺនេះ មានមេរោគដែលបង្កបញ្ហា ស្ថិតនៅពីក្រោយ តែយើងអាចធ្វើការបឋមព្យាបាលខ្លួនឯងបាន មុននឹងទៅមន្ទីរពេទ្យ ដោយការយកកន្សែងពោះគោស្អាត (បើបានស្ងោសម្លាប់មេរោគហើយផង រឹតតែប្រសើរ) ជ្រលក់ទឹកអំបិល រួចយកមកជូតភ្នែក អាចនឹងរាងផ្សាៗបន្តិច តែហ្នឹងហើយជាថ្នាំវិសេសនោះ ព្រោះបន្ទាប់ពីអំបិលចូលទៅសម្លាប់មេរោគនៅក្នុងភ្នែកហើយ សូមលាងភ្នែកឱ្យបានច្រើនដងដោយទឹកស្អាត អាការហើមក្រហម មានអាចម៏ភ្នែកចេញមកច្រើនរបស់អ្នក នឹងបានធូរស្រាលមិនខាន។
- ស្នាមមូសខាំ
បើអ្នកណាត្រូវសត្វមូសកំណាច មកសុំបរិច្ចាគឈាម ហើយថែមទាំងត្រូវវាបន្សល់ទុកនូវស្នាមកន្ទួលរមាសជាអនុស្សាវរីយ៍ផងនោះ សូមកុំរវល់តែអេះ នាំឱ្យខូចសាច់ ខូចឈាមធ្វើអី ចូរប្រញាប់យកទឹកអំបិល មកលាបលើស្នាមមូសខាំនោះភ្លាម មិនយូរប៉ុន្មានភាពរមាស់នឹងបាត់អស់ ហើយស្នាមកន្ទួល ក៏រលប់បាត់អស់ដែរ៕
