-ថ្នាំដែលត្រូវលេប ក្រោយពេលបាយ តើក្រោយប៉ុន្មានម៉ោងទៅ?
.គួរលេបថ្នាំក្រោយពេលបាយរួច ប្រមាណជា 15 – 20នាទី។
-ពេលព្រឹកមិនបានញ៉ាំបាយ គ្រាន់តែញ៉ាំទឹកដោះគោ តើបែបហ្នឹង អាចរាប់ថា ជាពេលបាយដែរឬទេ?
.ទឹកដោះគោប្រកបទៅដោយ ម្សៅ ស្ករ និងជាតិខ្លាញ់ ដែលផ្តល់នូវថាមពលការងារ ដូច្នេះអាចរាប់ថា ជាពេល
បាយបាន។
-ជាធម្មតា មិនញ៉ាំបាយពេលព្រឹក និងពេលល្ងាចទេ តែពេទ្យឱ្យលេបថ្នាំក្រោយពេលបាយ ទាំង 3ពេល តើត្រូវធ្វើ
យ៉ាងម៉េចស្រួលទៅ?
.ទោះជាមិនបានទទួលទានអាហារអ្វីសោះ ក៏នៅតែអាចលេបថ្នាំ តាមវេជ្ជបញ្ជា តាមពេលបាយប្រក្រតីបានដែរ
លើកលែងតែថ្នាំណា ដែលធ្វើឱ្យមានបញ្ហាដល់ក្រពះ ឬបើជាធម្មតា មិនទទួលទានបាយពេលព្រឹក និងពេល
ល្ងាចមែន តែក៏បានទទួលទាននំនែក ឬផ្លែឈើដែរ ដូច្នេះអាចលេបថ្នាំ ក្រោយពេលញ៉ាំរបស់ទាំងនោះ បានជាធម្មតាដែរ
-ចុះបើភ្លេចលេបថ្នាំ ក្រោយពេលបាយរួចវិញ?
.ជាធម្មតា គេតែងលេបថ្នាំប្រមាណជា 15 -20នាទី ក្រោយពេលបាយរួច តែបើជាថ្នាំបំបាត់ការឈឺចាប់ដែលមាន
បញ្ជាក់ថា ត្រូវលេបក្រោយពេលបាយរួចភ្លាមនោះ គួរតែរកអ្វីទទួលទានបន្តិចសិន មុននឹងលេបថ្នាំ ដើម្បីការពារ
ការឈឺក្រហាយក្រពះបាយ និងគួរញ៉ាំទឹកឱ្យបានច្រើន៕