សម្រាប់អ្នកដែលនិយមបរិភោគចំណីអាហារផ្អែម…ខាងក្រោមនេះ គឺគុណវិបត្តិរបស់ភាពផ្អែម ដែលយើងត្រូវដឹង និងត្រូវផ្តល់ភាពសំខាន់ ចំពោះវាជាបន្ទាន់៖
1.នឹងកើតមានភាពមិនមានតុល្យភាពរបស់ឈាម៖ ជាតិស្ករអាចជ្រាបចូលទៅក្នុងឈាមបានយ៉ាងឆាប់រហ័ស និងធ្វើឱ្យឈាម មានភាពជាអាស៊ីតកាន់តែច្រើនឡើង ទើបរាងកាយត្រូវសម្រួលតុល្យភាព ដោយការទាញយកសារធាតុរ៉ែ ដែលរាងកាយសន្សំទុកនៅក្នុងឆ្អឹង មកប្រើប្រាស់ ដែលនេះហើយជាមូលហេតុ ធ្វើឱ្យកើតរោគឆ្អឹងស្រួយ និងធ្មេញពុកនោះ។
2.កើតមានការរីកកើនច្រើនឡើងនៃជាតិខ្លាញ់៖ ជាតិស្ករ ដែលមានច្រើនលើសភាពចាំបាច់នៅក្នុងរាងកាយ នឹងត្រូវប្រែសភាព ឱ្យក្លាយទៅជាជាតិខ្លាញ់ ហើយនាំទៅសន្សំទុកនៅក្នុងចំណែកផ្សេងៗរបស់រាងកាយ មិនថាតែ ត្រគាក ដើមដៃ ភ្លៅ ក្បាលពោះ…ល…ដែលនេះហើយជាមូលហេតុធ្វើឱ្យកើតជំងឺធាត់ដោយកន្លែង ឬធាត់ពេញទាំងដងខ្លួនតែម្ដង។
3.កើតមានខ្លាញ់រីកកើនច្រើន នៅតាមអវយវៈខាងក្នុង ដូចជានៅតាម សសៃឈាម បេះដូង ថ្លើម ក្រលៀន ធ្វើឱ្យកើតជំងឺលើសឈាម ទឹកនោមផ្អែម ខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម ជាដើម។
4.ងងុយគេង ច្រើនជាងប្រក្រតី៖ ការបរិភោគផ្អែមជ្រុលពេក នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធការងាររបស់ខួរក្បាល ធ្វើឱ្យរាងកាយមានអារម្មណ៏ទន់ល្វើយ ឆាប់ស្ងាបងងុយគេង ងាយជាងអ្នកដទៃ។
5.កើតជំងឺរ៉ាំរ៉ៃ៖ ស្ករថែមទាំងអាចធ្វើឱ្យកើតជំងឺរ៉ាំរ៉ៃផ្សេងៗទៀតបាន មិនថាតែ កើតមុន ឈឺក្បាលរ៉ាំរ៉ៃ រោគប្រកាំង ទឹកនោមផ្អែម ជំងឺបេះដូង ជម្ងឺថ្លើម ដែលសុទ្ធតែមានការពាក់ព័ន្ធទៅនឹងការចូលចិត្តបរិភោគផ្អែមទាំងអស់។
6.ធ្វើឱ្យជំងឺឆ្លងមេរោគកាន់តែធ្ងន់ធ្ងរឡើង៖ មេរោគភាគច្រើន ប្រើប្រាស់ស្ករធ្វើជាអាហារ នៅពេលយើងបរិភោគស្ករចូលទៅច្រើន វាប្រៀបដូចជាការបង្កើនអាហារ ឱ្យទៅបណ្តាមេរោគទាំងនោះអ៊ីចឹងដែរ ធ្វើឱ្យមេរោគរីកចម្រើនធំធាត់យ៉ាងល្អ និងធ្វើឱ្យកើតភាពធ្ងន់ធ្ងរ ដល់អ្នកដែលកើតជំងឺឆ្លងមេរោគបាន។
7.ធ្វើឱ្យមានសមាធិខ្លី៖ ចំពោះកុមារដែលចូលចិត្តញ៉ាំបង្អែម ឬស្ករច្រើនៗ ក្រៅពីធ្វើឱ្យធ្មេញពុកហើយ នៅធ្វើឱ្យកុមារ ក្លាយទៅជាមនុស្សឆាប់ខឹង និងមានសមាធិខ្លីទៀតផង៕