មានអ្នកណាខ្លះដែលដឹងថា ផ្លែចេកខ្ចី អាចព្យាបាលអាការរាករូសបានយ៉ាងពូកែនោះ…ដូច្នេះដើម្បីកុំឱ្យខាតពេល យើងនាំគ្នាមកតាមដានព័ត៌មាន ដែលពាក់ព័ន្ធនឹងរឿងនេះទាំងអស់គ្នាដូចតទៅ…
ដោយសារតែផ្លែចេកខ្ចីមានសារធាតុ ធែននិន ដែលអាចព្យាបាលអាការរាក ប្រភេទមិនធ្ងន់ធ្ងរបាន ដោយអាចយកផ្លែចេកណាំវ៉ាស្រគាលៗ មកញ៉ាំឆៅៗ ស្រស់ៗ ម្តងកន្លះផ្លែ ឬ ១ផ្លែក៏បាន ឬក៏យកផ្លែចេកណាំវ៉ាខ្ចីៗ មក ហាន់ជាបន្ទះស្តើងៗ រួចយកទៅហាលថ្ងៃឱ្យស្ងួត ហើយយកមកកិនឱ្យក្លាយទៅជាម្សៅ សម្រាប់ឆុងជាមួយទឹកក្តៅផឹក ក៏អាចប្រើព្យាបាលអាការរាករូសល្មមៗបានដែរ។ តែ ក្នុងការព្យាបាល អ្នកជំងឺគួរតមអាហារគ្រប់ប្រភេទ ប្រហែលជា 2ពេលជាមុនសិន ដើម្បីឱ្យពោះបានសម្រាក រួចសឹមផឹកទឹកក្តៅឆុងនឹងម្សៅចេកខ្ចីនោះ។ ក្រៅពីនោះ ផ្លែចេកទុំ នៅអាចប្រើធ្វើជាថ្នាំបន្ធូរលាមកបានទៀតផង ដោយសារតែផ្លែចេកទុំ មានសារធាតុ ភែកធីន ដែលជួយឱ្យងាយស្រួលក្នុងការបន្ទោបង់ហ្នឹងឯង។
យើងបានឃើញគុណប្រយោជន៍របស់ផ្លែចេកហើយ មិនថាតែចេកទុំ ឬខ្ចីនោះទេ សុទ្ធតែមានគុណប្រយោជន៍ទាំងអស់ ដូច្នេះបើអ្នកណាកើតអាការរាករូស (ហើយមិនចង់លេបថ្នាំពេទ្យ) សូមសាកល្បងរកផ្លែចេកខ្ចីមកទទួលទានតាមការណែនាំខាងលើចុះ ចំណែកអ្នកណា ដែលមានអាការទល់លាមក ឬបន្ទោបង់មិនស្រួល សូមរកផ្លែចេកទុំមកពិសាចុះ ធានាថា លោកអ្នកនឹងបត់ជើងយ៉ាងងាយស្រួលមិនខាន៕