នាថ្ងៃទី11 ខែឧសភា ឆ្នាំ2021 នេះ កម្ពុជា បានបង្ហាញរបាយការណ៍មួយស្ដីពីតួលេខនៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 នៅទូទាំងប្រទេស ដោយរួមទាំងការចាក់លើកទីមួយ និងលើកទីពីរ។
វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា នាបច្ចុប្បន្ន រួមមាន វ៉ាក់សាំង Sinopharm ផលិតនៅប្រទេសចិន, វ៉ាក់សាំង Covishield ផលិតនៅប្រទេសឥណ្ឌា (AstraZeneca) និងវ៉ាក់សាំង Sinovac ផលិតនៅប្រទេសចិន។
ជារួម ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងលើកទីមួយ មាន 1,877,840នាក់ និងពលរដ្ឋដែលបានចាក់លើកទីពីរ មាន 1,123,726នាក់។ ព័ត៌មានលម្អិត សូមអានរបាយការណ៍ខាងក្រោម៖
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា