អាហារដែលយើងញ៉ាំចូលទៅរាល់ថ្ងៃនេះ អាហារខ្លះមានប្រយោជន៍ តែអាហារខ្លះទៀត ក៏គ្មានប្រយោជន៍ដែរ តែ
លោកអ្នកដឹងទេថា មានអាហារមួយចំនួន មិនអាចញ៉ាំរួមគ្នាបានទេ ព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងជីវិតបាន ដូច្នេះថ្ងៃនេះ យើងមានអាហារ និងបន្លែផ្លែឈើមួយចំនួន ដែលមិនគួរទទួលទានរួមគ្នា មកជម្រាបជូនមិត្តអ្នកអាន
ដែលជាស្ត្រីមេផ្ទះ គ្រាន់ទុកជាចំណេះដឹង សម្រាប់ការពារក្រុមគ្រួសារ ដូចខាងក្រោមនេះ៖
1- ស្រា-ស ជាមួយផ្លែទន្លាប់ ហាមទទួលទានជាមួយគ្នា ព្រោះវានឹងធ្វើឱ្យពុល។
2- មើមឆៃថាវ ជាមួយផ្សឹតត្រចៀកកណ្តុរ ហាមទទួលទានរួមគ្នា ព្រោះនឹងធ្វើឱ្យកើតរោគសើស្បែក។
3- តៅហ៊ូ ជាមួយទឹកឃ្មុំ ញ៉ាំរួមគ្នាហើយ នឹងធ្វើឱ្យថ្លង់ ស្តាប់អ្វីលែងឮ។
4- ដំឡូងបារាំង ជាមួយនឹងចេកគ្រប់ប្រភេទ ហាមញ៉ាំរួមគ្នា ព្រោះវានឹងធ្វើឱ្យជាំមុខ។
5- ចេក ជាមួយមើមត្រាវ ពេលញ៉ាំជាមួយគ្នាហើយ នឹងធ្វើឱ្យឆ្អល់ពោះ។
6- គ្រាប់សណ្តែកដី ជាមួយផ្លែល្ពៅ ពេលញ៉ាំចូលគ្នាហើយ នឹងធ្វើឱ្យរាងកាយចុះខ្សោយ និងរលាកពោះវៀន។
7- ដំឡូងជ្វា និងផ្លែទន្លាប់ ហាមទទួលទានរួមគ្នា ព្រោះនឹងធ្វើឱ្យក្រពះមានបញ្ហា។
8- ដំឡូងបារាំង ជាមួយផ្លែទន្លាប់ ក៏ហាមទទួលទានជាមួយគ្នាដែរ ព្រោះនឹងធ្វើឱ្យមានបញ្ហាប្លោកនោម។
9- មើមឆៃថាវ ជាមួយផ្លែឈើគ្រប់ប្រភេទ កុំទទួលទានរួមគ្នា ព្រោះវាអាចធ្វើឱ្យពក-កបាន។
10- ទឹកតៅហ៊ូ ទឹកដោះគោឆៅ ហាមដាក់ពងមាន់ ព្រោះនឹងធ្វើឱ្យឆ្អល់ពោះ និងស្ទះសរសៃឈាម។
11- ផ្លែចេក ល្ហុង និងឪឡឹក ហាមទទួលទានជាមួយគ្នា ព្រោះវានឹងធ្វើឱ្យកើតជំងឺក្រលៀន និងទឹកនោមផ្អែម។
12- ក្រូចពោធិ៍សាត់ និងក្រូចឆ្មារ ហាមទទួលទានជាមួយគ្នា ព្រោះវានឹងធ្វើឱ្យធ្លុះក្រពះ។
13- ស្រា-ស ជាមួយប៊ីយែ ហាមទទួលទានរួមគ្នា ព្រោះវានឹងធ្វើឱ្យបែកសរសៃឈាម ក្នុងខួរក្បាល។
14- ត្រីគ្រប់ប្រភេទ ហាមស្ងោរជាមួយស្ពៃជ្រក់ ព្រោះបើទទួលទានញឹកញាប់ពេក វានឹងបង្កឱ្យកើតរោគមហារីក។
15- ខ្ញីជ្រក់ ហាមយកដាក់ក្នុងទូទឹកកក ព្រោះពេលយកមកញ៉ាំ អាចបង្កឱ្យកើតរោគមហារីកបាន។
16- ទឹកតៅហ៊ូ ហាមដាក់ស្ករក្រហមចូល ព្រោះនឹងធ្វើឱ្យបាត់វីតាមីនអស់។
17- ទឹកបាយ ហាមលាយជាមួយទឹកដោះ ព្រោះវានឹងធ្វើឱ្យបាត់វីតាមីនអស់។
18- ទឹកឃ្មុំ ហាមឆុងដោយទឹកក្តៅខ្លាំង ព្រោះនឹងធ្វើឱ្យបាត់បង់វីតាមីន។
19- ផ្លែននោង សឺកួយ មើមឆៃថាវ ហាមទទួលទានក្នុងថ្ងៃតែមួយ ព្រោះនឹងធ្វើឱ្យកើតរោគទឹកនោមផ្អែម និងធ្វើ
ឱ្យទឹកមេជីវិតចុះខ្សោយ មិនរឹងប៉ឹង។
20- ផ្លែមង្ឃុត ជាមួយស្ករ-ស ញ៉ាំរួមគ្នាហើយ ព្រោះនឹងធ្វើឱ្យពុលស្លាប់៕