ដើម្បីប្រយុទ្ធប្រឆាំង និងឈានដល់ការបិទបញ្ចប់ការរាតត្បាតរបស់វីរុសCovid-19 នៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» បង្ការវីរុសCovid-19 ដោយប្រើប្រាស់កម្លាំងសរុបរបស់ជាតិ។
ខាងលើនេះគឺជាខ្លឹមសារខ្លះនៃសេចក្ដីជូនដំណឹងស្ដីពី ការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាល ក្នុង «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលត្រូវបានចុះនៅថ្ងៃទី7 ខែឧសភា ឆ្នាំ2021 ដោយអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង។
នៅក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលរាជធានី បានបញ្ជាក់ថា ពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ Covid-19 គ្រប់ៗគ្នា ទៅតាមជំហាននីមួយៗ និងយ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ2021។
រដ្ឋបាលរាជធានី ក៏បានស្នើឱ្យពលរដ្ឋ មានការអត់ធ្មត់ក្នុងការរង់ចាំ និងចៀសវាងការចំណាយប្រាក់ទិញលិខិតអញ្ជើញទៅចាក់វ៉ាក់សាំង តាមកលល្បិចរបស់ជនឱកាសនិយមផងដែរ។
ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោម៖
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា