រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ រយៈពេល 7ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៃថ្ងៃទី8 ខែឧសភា ឆ្នាំ2021 ដល់ថ្ងៃទី14 ខែឧសភា ឆ្នាំ2021។
សេចក្ដីសម្រេច ចុះនៅថ្ងៃទី6 ខែឧសភា ឆ្នាំ2021 ដោយអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19 នៅក្នុងសហគមន៍។
ព័ត៌មានលម្អិតបន្ថែម សូមអានសេចក្ដីសម្រេចខាងក្រោម៖
ប្រភព៖ រដ្ឋបានរាជធានីភ្នំពេញ
ដកស្រង់៖ បុត្រា