«លិខិតអនុញ្ញាតធ្វើដំណើរឆ្លងកាត់តំបន់ក្រហម និងលឿងទុំ បានអស់សុពលភាពចាប់ពីថ្ងៃទី6 ខែឧសភា ឆ្នាំ2021» នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី5 ខែឧសភា ឆ្នាំ2021។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនដែលត្រូវការចាំបាច់នូវលិខិតធ្វើដំណើរឆ្លងកាត់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» អាចដាក់ពាក្យស្នើសុំ នៅរដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌទាំង14 ចាប់ពីថ្ងសទី6 ខែឧសភា ឆ្នាំ2021 តទៅ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមាននៅខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដកស្រង់៖ បុត្រា