នាថ្ងៃទី04 ខែឧសភា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 938នាក់ និងអ្នកជាសះស្បើយចំនួន 361នាក់។
អ្នកវិជ្ជមានថ្មីទាំងអស់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី03 ខែឧសភាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 01នាក់បានស្លាប់។
គិតមកដល់បច្ចុប្បន្ន (04 ខែឧសភា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 16,299នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 5,791នាក់, អ្នកស្លាប់សរុប 107នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 10,394នាក់។
នៅទូទាំងពិភពលោក គិតមកដល់បច្ចុប្បន្ន អ្នកវិជ្ជមាននឹង Covid-19 បានកើនឡើងដល់ 154,195,608នាក់ ក្នុងនោះមានអ្នកវិជ្ជមានថ្មីចំនួន 20,382នាក់, អ្នកស្លាប់សរុប 3,227,188នាក់, អ្នកជាសះស្បើយសរុប 132,342,830នាក់ និងកំពុងព្យាបាលសរុប 18,625,590នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា