នាថ្ងៃទី03 ខែឧសភា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 841នាក់ និងអ្នកជាសះស្បើយចំនួន 61នាក់ទៀត និងស្លាប់ចំនួន 4នាក់ នៅក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 02 ខែឧសភា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីចំនួន 841នាក់ខាងលើនេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី02 ខែឧសភាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 04នាក់បានស្លាប់។
គិតមកដល់បច្ចុប្បន្ន (03 ខែឧសភា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 15,361នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 5,430នាក់, អ្នកស្លាប់សរុប 106នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 9,818នាក់។
នៅទូទាំងពិភពលោក គិតមកដល់បច្ចុប្បន្ន អ្នកវិជ្ជមាននឹង Covid-19 បានកើនឡើងដល់ 153,498,053នាក់ ក្នុងនោះមានអ្នកវិជ្ជមានថ្មីចំនួន 18,048នាក់, អ្នកស្លាប់សរុប 3,216,383នាក់, អ្នកជាសះស្បើយសរុប 130,833,944នាក់ និងកំពុងព្យាបាលសរុប 18,751,089នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា