នាថ្ងៃទី 30មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 761នាក់ និងអ្នកជាសះស្បើយចំនួន 166នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 29 ខែមេសា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីចំនួន 761នាក់ខាងលើនេះ មាន 1នាក់ជាករណីធ្វើដំណើរពីបរទេស និងឆ្លងបន្តក្នុងស្រុក និង 760នាក់ ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 29 ខែមេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 2នាក់បានស្លាប់។
គិតមកដល់បច្ចុប្បន្ន (30 ខែមេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 13,402នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 5,152នាក់, អ្នកស្លាប់សរុប 93នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 8,150នាក់។
នៅទូទាំងពិភពលោក គិតមកដល់បច្ចុប្បន្ន អ្នកវិជ្ជមាននឹង Covid-19 បានកើនឡើងដល់ 151,213,669នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 3,181,737នាក់, អ្នកជាសះស្បើយ 128,630,152នាក់ និងកំពុងព្យាបាល 19,401,780នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា