យើងគ្រប់គ្នាដឹងច្បាស់ណាស់ អំពីគុណប្រយោជន៍ ដែលមានចំពោះសុខភាពរបស់ផ្លែចេកទុំ សម្បករបស់វា នៅមានសារធាតុអាហារ ដែលសំខាន់ច្រើនណាស់។ មានមនុស្សដ៏ច្រើននៅក្នុងប្រទេសខ្លះ ដូចជា មនុស្សនៅក្នុងប្រទេសឥណ្ឌា ជាដើម បានប្រើប្រាស់ប្រយោជន៍អំពីសម្បកចេកទុំនេះមកជាយូរយារច្រើនទសវត្សរ៍មកហើយ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនោះគឺ ញែកយកសម្បកខាងក្រៅរបស់វាចេញ ដោយយកស្លាបព្រាកោស ដែលវានឹងធ្វើឱ្យយើងអាចប្រើប្រាស់ប្រយោជន៍អំពីវត្ថុនេះបានយ៉ាងពេញទំហឹង។
សម្បកចេកជួយសម្រាលអាការចុកចាប់បានល្អ
ដោយការយកសម្បកចេកទុំ ទៅត្រដុសនៅលើរាងកាយ ត្រង់កន្លែងដែលយើងមានអារម្មណ៍ថា ឈឺចុករួយ ដើម្បីសម្រាលអាការទាំងនោះ។
ស្នាមមុន និងសន្លាកស្នាម
ចេក គឺជាផ្លែឈើដ៏អស្ចារ្យមួយប្រភេទ ដែលអាចផ្តល់សំណើម ភាពស្រស់បស់ និងថែបំប៉នស្បែកបានយ៉ាងល្អ ដោយសារតែនៅក្នុងសម្បកចេក មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ចំនួនដ៏ច្រើន ដែលវាមានគុណសម្បត្តិក្នុងការប្រឆាំងនឹងការកើតស្លាកស្នាម និងមុន។ យើងអាចធ្វើបានដោយការយកសម្បកផ្លែចេក មកលាបលើបរិវេណដែលកើតមានស្លាកស្នាមទាំងនោះ និងទុកចោលប្រមាណជាកន្លះម៉ោង មុននឹងលាងសម្អាតដោយទឹកស្អាត។
ព្យាបាលរោគភ្លឺ នៅលើស្បែក និងធ្វើឱ្យធ្មេញស
សម្បករបស់ផ្លែចេក នៅអាចព្យាបាលរោគភ្លឺនៅលើស្បែកបាន និងថែមទាំងយកមកដុសលើធ្មេញ ធ្វើឱ្យធ្មេញសឡើងបានទៀតផង ដោយគ្រាន់តែអ្នកយកសម្បកផ្លែចេក មកដុសនៅលើស្បែកត្រង់កន្លែងដែលមានកើតរោគភ្លឺ និងដុសនៅលើធ្មេញរយៈពេល 15ថ្ងៃជាប់ៗគ្នា វានឹងធ្វើឱ្យស្បែកលោកអ្នកប្រក្រតីឡើងវិញ និងធ្មេញរបស់អ្នកសស្អាតឡើងបាន។
កម្ចាត់រោគឫសនៅលើស្បែក
សម្បកចេកទុំ នៅអាចជួយកំចាត់រោគឫស ដែលកើតនៅលើស្បែករបស់អ្នកបាន និងថែមទាំងអាចការពារមិនឱ្យវាកើតឡើងបានទៀតផង៕