រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចស្តីពីការកំណត់ភូមិ17 និងភូមិ22 នៃសង្កាត់បឹងកក់ទី2 ជា «តំបន់លឿងទុំ» និង ភូមិ23 នៃសង្កាត់បឹងកក់ទី2 រួមនឹងភូមិ10 នៃសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោក ជា «តំបន់ក្រហម»។
ភូមិសាស្ត្រមួយចំនួនរបស់ខណ្ឌទួលគោក កន្លងទៅថ្មីៗនេះ ក៏ត្រូវបានកំណត់ជាតំបន់ដែលមានហានិភ័យឆ្លងវីរុសCovid-19 ខ្ពស់ ក្នុងនោះ «តំបន់ក្រហម» ត្រូវបានកំណត់លើ សង្កាត់បឹងសាឡាង (ភូមិ14 ភូមិ16 និងភូមិ17), «តំបន់លឿងទុំ» មាន សង្កាត់ផ្សារដើមគរ , បឹងសាឡាង (លើកលែងភូមិ14, 16 និង17) និង «តំបន់លឿង» មាន សង្កាត់ផ្សារដេប៉ូ1, 2 និង3, ទឹកល្អក់1,2 និង3, បឹងកក់1 និង2។
ការសម្រេចខាងលើ ត្រូវបានធ្វើឡើងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចមុននេះរបស់រាជរដ្ឋាភិបាល ស្ដីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្នុងបំណងទប់ស្កាត់ Covid-19។
សេចក្ដីសម្រេចដែលត្រូវបានធ្វើឡើងដោយអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ចុះថ្ងៃទី29 ខែមេសា ឆ្នាំ2021នេះ មានសុពលភាពរហូតដល់ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 ដោយរាប់ចាប់ពីម៉ោងសូន្យនៃថ្ងៃទី30 ខែមេសា ឆ្នាំ2021។
ព័ត៌មានលម្អិត សូមបន្តអានសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមាននៅខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដកស្រង់៖ បុត្រា