នាថ្ងៃទី 29មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 880នាក់ និងអ្នកជាសះស្បើយចំនួន 288នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 28 ខែមេសា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីចំនួន 880នាក់ខាងលើនេះ សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 28 ខែមេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 3នាក់បានស្លាប់។
គិតមកដល់បច្ចុប្បន្ន (29 ខែមេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 12,641នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 4,986នាក់, អ្នកស្លាប់ 91នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 8,119នាក់។
នៅទូទាំងពិភពលោក គិតមកដល់ម៉ោង 5ល្ងាចនេះ អ្នកវិជ្ជមាននឹង Covid-19 បានកើនឡើងដល់ 150,329,088នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 3,166,765នាក់, អ្នកជាសះស្បើយ 127,869,123នាក់ និងកំពុងព្យាបាល 19,293,200នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា