ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី28 ខែមេសា ឆ្នាំ2021នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពនៃលិខិតអនុញ្ញាតធ្វើដំណើរដែលបានផ្ដល់ជូនក្រុមអ្នកយកព័ត៌មាន ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
សុពលភាពនៃលិខិតអនុញ្ញាតធ្វើដំណើររបស់ក្រុមអ្នកយកព័ត៌មាន ត្រូវបានក្រសួងព័ត៌មាន បន្តរហូតដល់ថ្ងៃទី5 ខែឧសភា ឆ្នាំ2021។
ព័ត៌មានលម្អិត សូមបន្តអានសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលមានដូចខាងក្រោម៖
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា